• 2021-12-15 00:37:24
  • សុខភាព

តោះ! ទៅរត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍ នៅអង្គរវត្ត ខែមករានេះ (ចូលអានគោលការណ៍សុវត្ថិភាពទាំងអស់គ្នា)

  • 2021-12-15 00:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលដៅលើកកម្ពស់សុខភាព និងសុខុមាលភាព ព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា ក៏ដូចជាអង្គការសប្បុរសធម៌ មន្ទីរពេទ្យតាមអង្គការ និងមន្ទីរពេទ្យនានា។ ស្របពេលជាមួយគ្នានេះ ការរៀបចំកម្មវិធីនេះឡើងក៏ជាការរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិឡើងវិញ តាមរយៈការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកាន់ឧទ្យានបុរាណអង្គរដែលជាទីតាំងបេតិកភ័ណ្ឌពិភពលោកផងដែរ។

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ្នកចូលរួមទាំងអស់ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារសុខភាព និងសុវត្ថិភាពទាំងខ្លួនឯង ក៏ដូចជាមនុស្សជុំវិញខ្លួន។ ដូច្នេះ អ្នកចូលរួមទាំងអស់ត្រូវតែគោរពតាមគោលការណ៍ ការពារសុវត្ថិភាពដូចខាងក្រោម៖

  • អ្នកចូលរួមត្រូវបានកំណត់យកតែប្រជាជនកម្ពុជា និងជនបរទេសស្នាក់នៅកម្ពុជាចំនួនត្រឹម ២៥០០នាក់ប៉ុណ្ណោះ។

  • អ្នកចូលរួមត្រូវចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។

  • ទីតាំងរង់ចាំត្រូវបានបែងចែកទៅតាមចម្ងាយដែលអ្នកចូលរួមបានជ្រើសរើស ជាមួយគំនូសកំណត់ការរក្សាគម្លាត ១,៥ម៉ែត្រ ពីគ្នា។ បញ្ជាក់ ទីតាំងចាប់ផ្តើមត្រូវបានបែងចែកទៅតាមប្រភេទចម្ងាយជាមួយគំនូសកំណត់ការរក្សាគម្លាត ១,៥ម៉ែត្រ ពីគ្នា

  • មុនចេញដំណើរត្រូវពាក់ម៉ាស់រហូតដល់រយៈចម្ងាយ ២០០ម ទើបអនុញ្ញាតឱ្យដោះម៉ាស់ចេញ ប៉ុន្តែក្នុងលក្ខខណ្ឌដែលមិនសូវមានមនុស្សនៅក្បែរ និងយ៉ាងហោចណាស់រក្សាគម្លាតពីគ្នាឱ្យបាន ២ ទៅ ៣ម៉ែត្រ។

  • ការធ្វើតែស្តរហ័សនឹងធ្វើឡើងចំពោះតែអ្នកចូលរួមដែលមានអាការៈសង្ស័យប៉ុណ្ណោះ មុនចូលទីលានរត់ប្រណាំង

  • ការថែទាំសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាព ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងរឹងបំផុតនៅតាមផ្លូវរត់នីមួយៗ ដោយមានស្តង់សុខភាពសុវត្ថិភាពរាល់ចម្ងាយ ២-៤ គីឡូម៉ែត្រដើម្បីផ្ដល់ជូននូវអាកុលសម្លាប់មេរោគ ម៉ាស ទឹកបរិសុទ្ធ ផ្លែឈើសម្រាប់ផ្តល់កម្លាំងបន្ថែមដល់អ្នកចូលរួម។

គួរបញ្ជាក់ផងដែរថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅតំបន់អង្គរខេត្តសៀមរាបគឺជាព្រឹត្តិការណ៍កីឡាសុខភាពដ៏ធំបំផុតមួយនៅកម្ពុជាត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ហើយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ជាម្ចាស់ឧបត្ថម្ភធំគាំទ្រដល់ព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិនេះតាំងពីឆ្នាំ ២០១៤ មក។

សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍នេះអាចចូលទៅកាន់៖

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់