• 2023-06-11 20:37:30
  • ព័ត៌មាន

គម្រោងពហ​ុមុខងារ Odom ដ៏អស្ចារ្យ​​នៅរាជធានី​​​ភ្នំពេញបើកការដ្ឋានសាងសង់ហើយ!

  • 2023-06-11 20:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា កន្លងទៅនេះ​ គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ប្រណីត Odom (ឧត្តម) ដែលនឹង​ក្លាយជាទីតាំងនិមិត្តរូប​​​ដ៏លេចធ្លោក្នុងរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ហើយ។ ក្នុងនាមជាគម្រោងអភិវឌ្ឍឡើងដោយក្រុមហ៊ុន​ Urban Living Solutions (ULS) អគារ Odom ត្រូវបានរចនាឡើងក្នុងគោលបំណងបង្កើតបរិយាកាសការងារ និងបរិយាកាសការរស់នៅដ៏ប្លែកពិសេសខុសពីទម្រង់​អគារ​ខ្ពស់​ៗទូទៅ ដើម្បីជំរុញឲ្យមានទិដ្ឋភាពរស់នៅដ៏ជិតស្និទ្ធបែបសហគមន៍ក្នុងភូមិបុរាណខ្មែរ។

ស្ថិតនៅលើមហាវិថី​ដ៏មមាញឹក​គឺ មហាវិថីព្រះនរោត្តម ដែលជាទីប្រជុំពោរពេញទៅដោយពាណិជ្ជកម្មសំខាន់ៗ ស្ថានទូត និងសាលារៀននានា​ គម្រោង​ Odom ​ផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន ដែលធ្វើឲ្យគម្រោងនេះប្លែកពីគម្រោងដទៃ។ ជាមួយនឹងស្នាដៃរចនាពី​ក្រុមហ៊ុនសិង្ហបុរីដ៏ល្បីល្បាញមួយឈ្មោះ Kite Studio Architecture គម្រោង Odom នេះនឹងពាំនាំមកនូវអគារចំនួនពីរលើដីតែមួយ​គឺ​ អគារការិយាល័យ និងអគារលំនៅឋាន។

អគារការិយាល័យរបស់ Odom មានកម្ពស់រហូតដល់ ៤៥ជាន់ អមមកជាមួយនឹងប្លង់ការិយាល័យដ៏បន់បែន ចំណតរថយន្តធំទូលាយ និងក្លិបសមាជិកឯកជន សម្រាប់ការជួបជុំក្រោយពីការងារ និងរៀបចំកម្មវិធីក្រុមហ៊ុនផ្សេងៗ​។ ​អគារការិយាល័យនេះក៏មានស្ពានអាកាសតភ្ជាប់ទៅកាន់​អគារលំនៅឋាន​ដែលមានរហូតដល់​ ២២ជាន់ ផងដែរ។ យូនីតដ៏ទំនើប​ និងប្រណីតទាំងនេះមានប្លង់លក្ខណៈពិសេសៗជាច្រើនរួមមាន បន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ រានហាល បង្អួចដ៏ធំ​លាតសន្ធឹងពីឥដ្ធទៅដល់ពិដាន​ និងផ្ទះបាយដែលបានបំពាក់ជាមួយនឹងគ្រឿងបរិក្ខារពេញលេញ។ ម្ចាស់​យូនីតនីមួយៗ​​ក៏នឹងរីករាយជាមួយនឹងកន្លែង​ទំនើបៗ ដូចជាកន្លែងហាត់ប្រាណ អាងហែលទឹក ចំណតឯកជន សន្តិសុខការពារ​ ២៤ម៉ោង និងទីធ្លា​លើ​ដំបូល​ជាមួយនឹង​ទេសភាពទីក្រុងដ៏ស្រស់បំព្រង។

ទន្ទឹមនឹងនេះ គម្រោង Odom ត្រូវបានរចនាឡើងដោយមានការសង្កត់ធ្ងន់ទៅលើសុខុមាលភាពរបស់អ្នករស់នៅ ដោយការបូកបញ្ចូលនូវ «ភូមិអាកាស» ដែលជាតំបន់រុក្ខជាតិសម្រាប់សម្រាកពីការងារ ឬជួបជុំផ្សេងៗ។ តំបន់បែបនេះមាននៅជាច្រើនជាន់លើអគារការិយាល័យដើម្បីជួយអ្នកនៅក្នុងអគារមានឱកាសលំហែអារម្មណ៍​ ស្រូបពន្លឺធម្មជាតិ រីករាយជាមួយខ្យល់អាកាសបរិសុទ្ធ និងបង្កើន​ទំនាក់ទំនងជាមួយគ្នាកាន់តែច្រើន ដោយមិនចាំបាច់ជិះជណ្តើរយន្តយូរ។

រចនាបទដែលផ្តោតលើសហគមន៍របស់ Odom ត្រូវបានសរបញ្ជាក់បន្ថែមទៀតតាមរយៈការផ្តល់ជូននូវទីកន្លែងប្រើប្រាស់រួមគ្នា និងទីធ្លាបៃតងខាងក្រៅដែលតភ្ជាប់ដោយជណ្តើរថ្មើរជើង។ ជាមួយនឹងចំណុចជួបជុំជាសហគមន៍ជាថ្នាក់ៗចាប់ពីក្រោមដល់លើអគារការិយាល័យ Odom នឹងជួយធ្វើឱ្យអ្នកធ្វេីការ នៅក្នុងនោះធ្វើចលនាកាន់តែច្រើន និងជួយបង្កើតឱកាសសម្រាប់ជួបជុំសំណេះសំណាល និងស្គាល់គ្នាកាន់តែជិតស្និត។

Urban Living Solutions ដែលជាក្រុមហ៊ុនអភិវឌ្ឍ Odom​ ប្ដេជ្ញាថានឹងមិនត្រឹមតែកសាងសហគមន៍​ក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួនប៉ុណ្ណោះទេ​ តែក៏នឹងជួយជ្រុមជ្រែងដល់សហគមន៍ដទៃទៀតក្នុងរាជធានីភ្នំពេញផងដែរ។​​ ដើម្បីជួយធានាថា​ ប្រជាជនក្នុងតំបន់​នឹងមានតំបន់រុក្ខជាតិប្រើប្រាស់ដើម្បីលំហែកាយ​ បរិវេណជាង​ ៧០០០ម៉ែត្រការ៉េនៃគម្រោង Odom នឹងក្លាយជាសួនបៃតងសាធារណៈផងដែរ។

បន្ថែមពីលើវិធីសាស្រ្តនៃការផ្ដោតសំខាន់ទៅលើសហគមន៍ Odom ក៏បង្ហាញពីនិរន្តរភាពផ្នែកបរិស្ថានទៀតផង។ ការរចនាប្រកបដោយភាពច្នៃប្រឌិតបានធ្វើឡើងដោយគិតគូរពីអាកាសធាតុរបស់ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងអគារ និងអាកាសធាតុ។ ជាជាងការពឹងផ្អែកលើការប្រើប្រាស់កញ្ចក់ច្រើនលើសលុប អគារការិយាល័យរបស់ Odom រួមបញ្ចូលការប្រើប្រាស់បេតុង​ ដែលជាដំណោះស្រាយមួយ​ជួយកាត់បន្ថយថ្លៃសាងសង់​ និងផលប៉ះពាល់លើបរិស្ថាន។ រចនាបទរបស់ Odom នឹងបានកាត់បន្ថយកម្ដៅព្រះអាទិត្រ​ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយការមិនប្រើបង្អួចកញ្ចក់ធំៗ។ អគារនេះ​ក៏បានដាក់បញ្ចូលនូវ​កន្លែងដែលមានខ្យល់ធម្មជាតិ និងម្លប់សម្រាប់ទីធ្លាខាងក្រៅផងដែរ។ ការប្ដេជ្ញារបស់អ្នកអភិវឌ្ឍ និងរចនា Odom ទៅកាន់និរន្តរភាពនៃបរិស្ថានបានធ្វើឲ្យ Odom ទទួលបាន វិញ្ញាបនប័ត្របបញ្ជាក់ LEED Gold ទុកជាមុន។

សេដ្ធកិច្ចកម្ពុជាកំពុងតែបន្តលូតលាស់យ៉ាងឆាប់រហ័ស ហើយគម្រោង Odom បាន និងកំពុងបង្ហាញពីឱកាសវិនិយោគយ៉ាងទាក់ទាញ។ តាមរយៈការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានឹងមានការកើនឡើង ៦.២% ក្នុងឆ្នាំ ២០២៣ ដែលនេះធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាពិសេស​​ នៅរាជធានីភ្នំពេញ កំណើននៃការិយាល័យត្រូវបានកើនឡើងដើម្បីបំពេញតម្រូវការពីក្រុមហ៊ុននានាដែលកំពុងមានវត្តមាននៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ភ្នំពេញមានផ្ទៃការិយាល័យតែជាង​ ៦០០០០០ម៉ែត្រការ៉េ ប៉ុណ្ណោះ ដែលនេះមានន័យថាផ្ទៃការិយាល័យប្រមាណជាង ៨៨៧០០០ ម៉ែត្រការ៉េទៀត គឺកំពុងតែមានតម្រូវការជាចាំបាច់។ គម្រោង Odom ជួយដោះស្រាយតម្រូវការនេះដោយផ្តល់ជូននូវផ្ទៃការិយាល័យកម្រិត A ទំហំ ៤០០០០ម៉ែត្រការ៉េ ដែលនឹងផ្តល់ឱ្យវិនិយោគិននូវឱកាសក្នុងការទិញការិយាល័យដើម្បីដាក់ជួល។

  ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Odom សូមទំនាក់ទំនង៖ គេហទំព័រ៖ www.odomphnompenh.com

ទូរស័ព្ទ៖ +855 99 231 168

អុីមែល៖ hello@odomphnompenh.com

មតិយោបល់